ក្រុមអ្នកច្បាប់​រិះគន់ ធី សុវណ្ណ​ថា ថា​ប្តឹង​ទា​សំណង​លើស​ច្បាប់​កំណត់

ក្រុមអ្នកច្បាប់​រិះគន់ ធី សុវណ្ណ​ថា ថា​ប្តឹង​ទា​សំណង​លើស​ច្បាប់​កំណត់

13374
0
SHARE

បទ​វិភាគ៖ ក្រោយពី​មានការ​ប្តឹង​ទារ​សំណង១លាន​ដុល្លារ​ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​ក្រុមអ្នកច្បាប់ ថា​ការទាមទារ​របស់​នាង​មិន​ផ្អែក​តាមច្បាប់។

លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​បាន​ព្យ​ល់​ថា បទ​បរិហារកេរ្តិ៍​នៅក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា៣០៥ បានចែង​អំពី​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​គឺ​សំដៅ​ទៅលើ គ្រប់​ការអះអាង​បំផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ។

គេ​អា​ចរាប់ចូល​ជា​បទល្មើស​បរិហាកេរ្តិ៍​បាន លុះត្រា​មាន​សកម្មភាព​ដូចខាងក្រោម៖ ១: ប្រព្រឹត្តិ​តាមរយៈ​ពាក្យសំដី ដែល​បញ្ចេញ​នៅតាម​ទីសាធារណៈ​ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ។ ២: ប្រព្រឹត្តិ​តាមរយៈ​លិខិត ឬ​គំនូរ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​ហា​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណៈជន​មើល។ ៣:ប្រព្រឹត្តិ​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍ សម្រាប់​សាធារណជន។ ដូច្នេះ​ប្រសិនបើ​មនុស្ស២នាក់​និយាយ​សាសង​គ្នា​អំពើ​មនុស្ស​ទី៣ ជា​លក្ខណ:ឯកជន​ឬ​និយាយដើម​អ្នក​ទីស្ងាត់ៗ គេ​មិន​រាប់​ចូល​ជា​បទល្មើស​បរិហារកេរ្តិ៍​ទេ។ ម្យ៉ាងទៀត​សកម្មភាព​អ្វីមួយ ដែល​អា​ចរាប់ចូល​ថា​ជា​បទល្មើស​បាន លុះត្រា​តែមាន​ធាតុ​ផ្សំ​សំខាន់៣ យ៉ាងដូច​ខាងក្រោម​នេះ៖ ទី១.ធាតុ​ផ្សំ​នីត្យានុកូល​ឬ​ធាតុ​ផ្សំ​នៃ​ច្បាប់ មានន័យថា​មាន​បទល្មើស លុះត្រា​ណា​តែមាន​ច្បាប់​ចែងថា​ទង្វើ​ណាមួយ​នោះ​ជា​បទល្មើស។ ទី២. ធាតុ​ផ្សំ​សត្យានុម័ត​ឬ​សកម្មភាព​ដែល​ប្រព្រឹត្ត​បទល្មើស​ពិតប្រាកដ ដោយមាន​ភស្តុតាង​ច្បាស់លាស់។ ទី៣. ធាតុ​ផ្សំ អត្តនោម័ត​ឬ​ចេតនា មានន័យថា​ជន​ប្រព្រឹត្ត​អំពើ​នោះ ពិត​ជាមាន​ចេតនា​ក្នុង​ការធ្វើសកម្មភាព​ដែលជា​បទល្មើស​នោះ​មែន ដោយ​មិនមាន​ការបង្ខំ​ឡើយ។

សកម្មភាព​មួយ អាច​ចាត់ទុកថា​ជា​បទល្មើស​បាន លុះត្រា​តែមាន​ធាតុ​ផ្សំ​ទាំង៣នេះ​រួមគ្នា។ ប៉ុន្តែ​បើ​ខ្វះ​ធាតុ​ផ្សំ​មួយណា​ក្នុងចំណោម​ធាតុ​ផ្សំ​ទាំង៣នេះ គេ​មិនអាច​ចាត់ទុកថា​ជា​បទល្មើស​បានទេ។

លោក​បញ្ជាក់ថា ស្ថាន​ទម្ងន់​នៃ​ទោស បទល្មើស​បរិហារកេរ្តិ៍​នេះ​គ្មាន​ទោស​ជាប់ពន្ធនាគារ​ទេ ត្រឹមតែ​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ។ មាត្រា ៣០៥ នៃ​ច្បាប់​នេះ បាន​ចែងថា បទល្មើស​នេះ ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី ១០ម៉ឺន​រៀល ទៅ១០លាន​រៀល​ឬ25$ ទៅ2,500$។ ខាងលើនេះ​គឺជា​ខ្លឹមសារ​នៃ​ច្បាប់​ដែល​ចែង​ពី​លក្ខណ: ធាតុ​ផ្សំ​នៃ​បទល្មើស​និង​ទោស​បញ្ញត្តិ។ ដូច្នេះ​ខ្ញុំ​ឆ្ងល់​ហេតុអ្វី​មាន​អ្នកខ្លះ​ប្តឹង​ទារប្រាក់​សំណង​ច្រើន លើ​សក​ម្រឹត​ពិន័យ ដែល​មានចែង​ក្នុង​ច្បាប់​រាប់មិនអស់​ដង​យ៉ាងនេះ? តើ​គេ​នឹង​គោះ​យក​ច្បាប់​អី​ទៀត​មក​ប្រើ? ឧបមា​ថា​គេ​ដាក់ពិន័យ​ព្រហ្មទណ្ឌ​ដល់​ចំនួន​អតិបរិមា2,500$ បូក​នឹង​សំណង​រដ្ឋប្បវេណី​ចំនួន……. (សង​ជម្ងឺ​ចិត្ត)។

លោក​មាន​ប្រសា​ស​ន៏​ដូច្នេះ​ថា «គិតដល់​រឿងនេះ​ខ្ញុំ​ហាក់​មាន​អារម្មណ៍​កា​ដុម​ឆែប! លែង​វិភាគ​ច្បាប់​ហើយ​ខ្លា​ចក្រ​ញ៉ា​ញ់​ខួរ។ ទោះយ៉ាងណា យើង​មិន​ជ្រៀតជ្រែក​ភារ:កិច្ច​របស់​តុលាការ​ទេ ប៉ុន្តែ​យើង​នឹង​ឃ្លាំមើល​ចំណាត់ការ​របស់​តុលាការ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ដើម្បី​វាយតម្លៃ​ពី​ស្តង់ដា​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា។

ការលើកឡើង​នេះ ត្រូវបាន​មហាជន​រិះគន់ថា​ការប្តឹង​របស់​នាង ធី សុវណ្ណ​ថា គឺ​មិន​ដោយសារ​នាង​មិនចេះ​ច្បាប់​តែប៉ុណ្ណោះ ព្រោះថា​ចំណេះដឹង​នាង​នៅមានកម្រិត សូម្បី​ប្រលង​បាក់​ឌុប​ក៏​មិន​ជាប់​ផង៕

Comments

comments

NO COMMENTS