ក្រុមហ៊ុន FUMAKILLA ប្រទេសជប៉ុន បង្ហាញផលិតផល ថ្នាំសម្លាប់សត្វល្អិតតាមផ្ទះជាមួយស្លាកសញ្ញាថ្មី JUMMBO VAPE

ក្រុមហ៊ុន FUMAKILLA ប្រទេសជប៉ុន បង្ហាញផលិតផល ថ្នាំសម្លាប់សត្វល្អិតតាមផ្ទះជាមួយស្លាកសញ្ញាថ្មី JUMMBO VAPE

1623
0
SHARE

នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន FUMAKILLA របស់​ប្រទេស​ជប៉ុន ដែលជា​ម្ចាស់​ផលិត​ផ​លិ JUMBO ដែល​គេ​ស្គាល់​ថា ជា​ផលិតផល​សម្រាប់​សម្លាប់​សត្វល្អិត នៅតាម​ផ្ទះ​ដ៍​មាន​ប្រសិទ្ធិភាព បានធ្វើ​ការប្រកាស នៅ​ព្រឹក​ថ្ងៃទី 03 ខែមិថុនា​ឆ្នាំ 2016 នេះ ពី​វត្តមាន​មកដល់ និង​ការបើក​លក់​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា នូវ​ផលិតផល ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ​តាម​ផ្ទះ ជាមួយ​ស្លាក់​សញ្ញា​ថ្មី ដែលមាន​ឈ្មោះថា JUMMBO VAPE។

IMG_0052

នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ ដែល​បាន​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក 2 លោក Toshiaki Murammoto នាយក​ក្រុមហ៊ុន FUMAKILLAបាន​មានប្រសាសន៍ថា ផលិតផល JUMBO បាន​ប្តូរ​ទៅជា​JUMMBO VAPEថ្មី ជាមួយនិង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដែល​បាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន FUMAKILLA លីមីត​ធី​តនៃ​ប្រទេស​ជប៉ុន។ លោក​ថា មុន​ចេញ​ជា​ផលិតផល​ថ្មី JUMMBO VAPE ក្រុមហ៊ុន FUMAKILLA បានធ្វើ​ការសិក្សា ពី​តម្រូវការ​អតិថិជន និង​បង្កើត​រូបមន្ត ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ដល់​ផលិតផល​ទាំងអស់។ ផលិតផល​JUMBO VAPE ថ្មី​នេះ បានផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់ អាច​សម្លាប់​សត្វល្អិត(មូស ក​ន្លា​ត់ ស្រមោច) នឹងមិន​ប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់​នោះទេ។ លោក​ជឿជាក់ថា អតិថិជន​កម្ពុជា នឹង​ពេញចិត្ត​ចំពោះ ប្រសិទ្ធភាព​របស់ ផលិតផល​ថ្មី JUMBO VAPE នេះ។

IMG_0042

បើតាម​លោក តូ​ស៊ី​អាគី ម៉ូ​រាំ​ម៉ូតូ, ក្រុមហ៊ុន ហ្វូ​ម៉ា​គី​ល​ឡា លីមីត​ធី​ត មាន​ឆ​ន្ទះ​ក្នុងការ​ចូលរួមចំណែក​ជួយ​សង្គម​កម្ពុជា តាមរយះ​ការការពារ​ប្រជាពលរដ្ឋ ជួយ​កាត់បន្ថយ​ពី​ជំងឺគ្រុនឈាម និង​ជំងឺ​ហ្ស៊ី​កា ដែល​ជំងឺ​ទាំងនេះ តែងតែ​កើតមានឡើង ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រដូវវស្សា ដែលមាន​ភ្លៀង​ធ្លាក់​ជោគជាំ និង​ទឹក​ដក់​ខ្លាំង ជាមួយ​ថ្នាំ​សម្លាប់​សត្វល្អិត ដែលមាន​គុណភាព​ខ្ពស់​នេះ។ បើតាម​អ្នកជំនាញ​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត ជប៉ុន ចាប់តាំងពី​ឆ្នាំ១៩៦៣មក ពោលគឺ៥៣ឆ្នាំមុន ក្រុមហ៊ុន​នេះ បាន​ដាក់លក់​ផលិតផល​ជាច្រើន​ប្រភេទ ជាមួយ​បច្ចេកវិទ្យា​ថ្មី ក្រោម​ម៉ាក​សញ្ញា VAPE ហើយ​ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន​ផលិតផល​នេះ មាន​ចរាចរ​លក់ នៅក្នុង​ប្រទេស​ចំនួន៧០ ទូទាំង​ពិភពលោក។ ចំណែក​JUMBOគឺជា​ឈ្មោះ​ផលិតផល​សម្លាប់​សត្វល្អិត​ដ៍​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ត្រូវ​ទិញ​ដោយ​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត​ជប៉ុន ក្នុង​ឆ្នាំ២០១២៕

Comments

comments

NO COMMENTS