ក្រុមមន្ត្រី​បរិ​ដ្ឋា​ន​បើក​វគ្គ​បង្រៀន​ស្តីពី​ភាពជា​អ្នកដឹកនាំ​នៃ​ភពផែនដី

ក្រុមមន្ត្រី​បរិ​ដ្ឋា​ន​បើក​វគ្គ​បង្រៀន​ស្តីពី​ភាពជា​អ្នកដឹកនាំ​នៃ​ភពផែនដី

586
0
SHARE

ខេត្តរតនគិរីៈ ស្របពេល​ពិភពលោក​កំពង់​ឡើង​កំដៅ​ខ្លាំង នៅ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​បើក​វគ្គ​បង្រៀន​ស្តីពី​ភាពជា​អ្នកដឹកនាំ​ភពផែនដី និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ជៀ​សត្វ​កុំ​ឲ្យ​មនុស្ស​សត្វ​ត្រូវបាន​បណ្តាសា​ធម្មជាតិ ឬ​ហៅថា​គ្រោះធម្មជាតិ។

ឯកឧត្តម លន់ សុភាព អភិបាលខេត្ត​រតន​គិ​តី​ដែល​បាន​អញ្ជើញ​ចូល​រូ​ម​ក្នុង​កម្មវិធី​ខាងលើ មានប្រសាសន៍ថា ដើម្បី​រួមចំណែក​ដល់​កិច្ច​គាំពារ​បរិស្ថាន ថែរក្សា​ធនធានធម្មជាតិ​និង​ការអភិរក្ស​ជីវៈចម្រុះ ក៏ដូចជា​ការចូលរួម​ចំណែក​កាត់បន្ថយ​ដល់​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក និង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ សំដៅ​រួមចំណែក​ដល់​ការលើក​កំពស់​ប្រជាពលរដ្ឋ​និង​ការរស់នៅ​ដោយ​ចីរភាព។

ក្នុង​កម្មវិធី​នោះ​ផងដែរ​លោក ចាន់ វិចិត្រ​ប្រធាន​កម្មវិធី​និង​ជា​តំណាង​អង្គការ​សង្គ្រោះ​សត្វព្រៃ​បាន​ថ្លែងថា សុ​បិ​ន្ត​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ​SCW មាន​សុបិន​មួយ​គឺ​ធនធានធម្មជាតិ​និង​មនុស្ស​រួមរស់​ជាមួយគ្នា លុះ​គ្រា​អាវ​សាន្ត​នៃ​ភពផែនដី ដោយ​ព្រៃឈើ​មាន​តួនាទី​ទ្រទ្រង់​ជីវិត​មនុស្ស​និង​សត្វ។ យើងទាំងអស់គ្នា​មាន​សុបិន​រួមគ្នា​មួយ គឺ​ការពារ​ព្រៃឈើ​នេះ​ជា​ក្តីសង្ឃឹម​របស់​យើង​និង​ធ្វើ​ឲ្យ​សុបិន​ក្លាយជា​ការពិត និង​ទទួលបាន​នូវ​គុណប្រយោជន៍ល្អៗជាច្រើន ពី​ធម្មជាតិ។ ឮ

ឯក​បណ្ឌិត​សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិកា​ក្រ​សួថ​បរិ​ដ្ឋា​ន​បាន​ថ្លែងថា​កន្លង​ថា ទៅ​ក្រសួងបរិស្ថាន​បានរៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជាច្រើន លើ​ជំនាញ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ​ការគ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍន៍​បៃតង ដល់​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន។ ដោយឡែក​ការពង្រឹង​សមត្ថភាព​ដ​ល់​សិស្ស​និស្សិត យុវជន-យុវនារី ដែលជា​អ្នក​បន្ត​វេ​ន្ត​សម្រាប់​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈចម្រុះ ជាពិសេស​ការយល់ដឹង​ពី​សារៈសំខាន់ របស់​ភពផែនដី គឺ​ក្រសួង​ពុំទាន់​បាន​ឆ្លើយតប​នូវឡើយ​ទេ​ព្រោះ​ក្រសួង​ក៏​នៅមាន​ការខ្វះខាត ផ្នែក​ធនធានមនុស្ស និង​ថវិការ​សម្រាប់​ទ្រទ្រង់​លើ​សកម្មភាព​ទាំងនេះ។ តែ​ថ្ងៃនេះ​ក្រសួង​បាន​គាំទ្រ​ពី​អង្គការ​សង្គ្រោះ​សត្វព្រៃ​SCW អង្គការ​FAO និង​អង្គការ​HEDCអន្តរជាតិ ក៏ដូចជា​អាជ្ញាធរខេត្ត​បានរៀបចំ​ធ្វើ​បាឋកថា ស្តីពី​ភាពជា​អ្នកដឹកនាំ​ភពផែនដី​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​លើក​ទី៣ ជូន​ដល់​មន្ត្រីរាជការ យុវជន សិស្ស និស្សិត​ចំនួន​ជាង៣០០នាក់ ដែល​អញ្ជើញ​មកពី​មន្ទីរ​បរិស្ថាន​មន្ទីរ​ពាក់ព័ន្ធ សាកលវិទ្យាល័យ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ព្រះសង្ឃ គ្រឹះ​សាសនា ឥស្លាម​សាសនា ព្រមទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​រតនគិរី ដែលជា​កម្លាំង​ឈានមុខ និង​ជា​អ្នក​បន្ត​វេ​ន្ត​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​បាន​យល់ដឹង​លើ​វិស័យ​បរិស្ថាន ធនធានធម្មជាតិ និង​បរិស្ថាន​ភពផែនដី​ក្នុង​បរិបទ​ទាក់ទង​នឹង​វិបត្តិ និង​ការរស់នៅ​លើ​ភពផែនដី សតវត្ស​ទី២១ការបណ្តុះបណ្តាល​មនសិកា​រ​សម្រាប់​ការ​កិច្ចការពារបរិស្ថាន​ភពផែនដី​ការគ្រប់គ្រង​ធនធានធម្មជាតិ​សុ​បិ​ន្ត​សហ្ស​វត្ត​ទ្រឹស្តី​ចក្រ​វា​ឡ​ប្រព័ន្ធ​ជីវិត​លើ​ផែនដី​ទស្សនៈ​អរូបី​យ៍​លើ​ភពផែនដី​ច្បាប់​អភិបាលកិច្ច​សក​លោក​គោលការណ៍ ស្តីពី​ការផ្លាស់ប្តូរ​ធម្មតា​ទៅជា​ការផ្លាស់ប្តូរ​ទម្រង់​ជា​វិជ្ជមាន សម្រាប់​ជា​ប្រ​យោ​ជ​ន៏​ក្នុងសង្គម​និង​មនុស្សលោក​ទាំងមូល៕

Comments

comments

NO COMMENTS