ក្រសួងប្រកាស់បិទបញ្ជប់ការប្រកួតកីឡាតាមសាលាថ្នាក់ជាតិឆ្នាំ 2015-2016

ក្រសួងប្រកាស់បិទបញ្ជប់ការប្រកួតកីឡាតាមសាលាថ្នាក់ជាតិឆ្នាំ 2015-2016

1067
0
SHARE

ក្រោយការប្រកួត​កីឡា​សាកលវិទ្យាល័យ​ថ្នាក់ជាតិ បានប្រព្រឹត្តិទៅ​មានរយៈពេល ជាង 10 ថ្ងៃក្រសួងបាន​ធ្វើការ​ប្រកាសបិទ និងសរុមលទ្ធភាពពីការប្រកួតសម្រាប់ឆ្នាំ 2015 -2016 ដែលវាទុន​មួយក្នុង​ការចូល​រួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើ​ទី 32 នៅ​ឆ្នាំ 2023 ដែលកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ។

ដោយ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន សែ​ល​កាត​និង​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រចាំឆ្នាំ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ពហុ កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​នឹងមាន​វត្តមាន​អ្នកចូលរួម​ប្រកួត​ពី​សាកលវិទ្យាល័យ​នានា​នៅ ទូទាំងប្រទេស ដែលមាន 5 វិញ្ញាសា​ដូចជាៈ បាល់ទាត់​បាល់បោះ​បាល់ទះ​កីឡា​វាយ​កូន​បាល់​លើ​តុ និង​អត្តពលកម្ម។ អ្នកចូលរួម​សរុប​មាន​ចំនួន 5.000នាក់​ដែល​បាន​ប្រកួតប្រជែង​គ្នា​នៅក្នុង​ឆ្នាំនេះ​ដោយបាន​ចាប់ផ្តើម តាំងពី​ឆ្នាំ 2015 ដោយមាន​ការប្រកួត​សម្រាប់​សិស្ស​បឋមសិក្សា​និង​សិស្ស​វិទ្យាល័យ​ផងដែរ។ ព្រឹត្តិការណ៍​ប្រកួត​នេះ​មិន​ត្រឹមតែ​ផ្តល់​ឱ​ឲ្យ​អ្នកចូលរួម​មានឱកាស បញ្ចេញស្នាដៃ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នឹង​ស្វែងរក​អ្នក​ដែលមាន​ទេពកោសល្យ​កីឡា លំដាប់​ទី​បី​ដែល​អាច​នឹង​ហ្វឹកហាត់​បន្ថែម​ដើម្បី​ចូលរួម​ប្រកួត​កម្រិត ថ្នាក់ជាតិ និង​អន្តរជាតិ។
2

នាយក​ប្រតិបត្តិ​សែ​ល​កាត​លោក អៀន វ៉ា​ត់​សុន​បាន​ថ្លែងថា: «ការប្រកួត​កីឡា​សាកលវិទ្យាល័យ​ថ្នាក់ជាតិ​គឺជា​វេទិកា​ល្អ​មួយ​សម្រាប់ ដៃគូ​ប្រកួតប្រជែង​ដើម្បី​បង្ហាញ​ពី​គុណ​តម្លៃ​របស់ខ្លួន និង​ធ្វើឱ្យមាន​ឥទ្ធិពល​វិជ្ជមាន​លើ​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា»។ “សែ​ល​កាត​តែងតែ​ជា​អ្នកគាំទ្រ និង​ចាប់អារម្មណ៍​កីឡា​ទូទៅ​គ្រប់​ប្រភេទ ហើយ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​និង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​តាមរ​យៈ​ការឧបត្ថម្ភ​ការប្រកួត​នានា​ជាច្រើន​ដើម្បី​ធានាថា កីឡាករ និង​កីឡា​ការ​នី​វ័យក្មេង​របស់​យើង​ទាំងអស់​ត្រូវបានផ្តល់​កម្លាំងចិត្ត និង​យកចិត្ត​ទុ​ដាក់​បំផុត។

3

“ការប្រកួត​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្អ​មួយ​នៅទីនេះ​ដូច​ក្នុងចំណោម ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាន​រកឃើញ​អ្នកមាន​ទេពកោសល្យ​កីឡា ដែល​មិនទាន់​មានឱកាស​បញ្ចេញ​ទេព​កោសល​របស់ខ្លួន ដើម្បី​បន្ត​រួមចំណែក​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​នាពេល​អនាគត ហើយ​សែ​ល​កាត​មាន​កិត្តិយស​ខ្លាំងណាស់​ដែលមាន​តួនាទី​ជា​អ្នក​ធានារៀបចំ ការប្រកួត នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​ឆ្នាំនេះ»៕

 

Comments

comments

NO COMMENTS