ក្បួន​រថយន្ត​តំណាងរាស្ត្រ​របស់​CNRP ចំនួន២៣គ្រឿង ត្រូវបាន​អនុញ្ញាតឱ្យ​បន្តដំណើរ​ដង្ហែរ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ

ក្បួន​រថយន្ត​តំណាងរាស្ត្រ​របស់​CNRP ចំនួន២៣គ្រឿង ត្រូវបាន​អនុញ្ញាតឱ្យ​បន្តដំណើរ​ដង្ហែរ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ

2019
0
SHARE

ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ចរចា ប្រមាណ​ជិត​កន្លះ​ម៉ោង នៅ​រសៀល​ម៉ោង​ប្រមាណ​ជាង៣ មុននេះ​បន្តិច សមត្ថកិច្ច​បានអនុញ្ញាត​ឱ្យ​ក្បួន​រថយន្ត​របស់​អ្នកតំណាងរាស្ត្រ​សរុប​ចំនួន២៣គ្រឿង បន្តដំណើរ​ដង្ហែរ​យក​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ពាក់ព័ន្ធ​ទៅនឹង​នីតិវិធី​របស់​តុលាការក្រុង និង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុង​គោលបំណង​ប៉ុនប៉ង​ចាប់ខ្លួន​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលជា​ការរំលោភ​លើ​អភ័យឯកសិទ្ធិ​កាលពីពេល​កន្លងទៅនេះ។ យ៉ាង​ក៏ដោយ បើទោះជា​មានការ​យល់ព្រម​បើកផ្លូវ​ឱ្យ​រថយន្ត​ដង្ហែរ​ក្បួន​របស់​អ្នកតំណាងរាស្ត្រ​ទាំង២៣គ្រឿង​ខាង​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​សកម្មជន​ប​ក្ស​ដែល​ធ្វើដំណើរ​ដោយ​ថ្មើរជើង មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ក្នុង​ក្បួន​នោះឡើយ ពោលគឺ​ត្រូវ​ដើរ​ត្រឡប់​ថយក្រោយ​ឆ្ពោះទៅ​ទីស្នាក់ការ​កណ្តាល​បក្ស​វិញ។

សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ការចូលរួម​ពី​សំណាក់​អ្នកគាំទ្រ​ក្នុង​ក្បួន​ដង្ហែរ​ញត្តិ​នេះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​រហូតដល់​ប្រមាណ៦០០នាក់ ៕ គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង១:30នាទី ថ្ងៃខែ​ដដែល​នេះ មន្ត្រីជាន់ខ្ពស់ រួម​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រយ​នាក់ បាននាំគ្នា​ដើរ​ជា​ក្បួន​ដង្ហែរ​ញត្តិ​ថ្វាយ​ព្រះមហា​ក្ស​ត្យ ពាក់ព័ន្ធ​ទៅនឹង​នីតិវិធី​របស់​តុលាការក្រុង រួម​នឹង​ចំណាត់ការ​របស់​កម្លាំង​អាជ្ញាធ​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​មកលើ​មេដឹកនាំ​កំពូល​ទី២ របស់ CNRP លោក កឹម សុខា ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​កម្លាំង​មាន​សមត្ថកិច្ច និង​កង​អន្តរាគមន៍​ពិសេស​ក្រុង ដោយ​ការ​តម្រៀប​ជា​ជួរ​ឈរ​ពាំង រួមជាមួយ​នឹង​ការដាក់រ​ណាំង​ដែក​កាត់​ទទឹង​ថ្នល់​ដើម្បី​បង្អាក់ដំណើរ។ សម្រាប់​ព្រឹត្តិការណ៍​បន្ទាប់ Cambodia Update នឹង​បន្ត​តាមដាន យកមក​ជម្រាបជូន​ប្រិយមិត្ត​នាពេល​ក្រោយ​បន្តិចទៀតនេះ ៕

13327612_943227845794975_7996218661361667699_n 13310603_943227872461639_624398856764180214_n 13292932_1038450936229801_555483809_n 13267883_943227875794972_3626100435984412759_n 13310563_1030663673689887_8820762857278271765_n (1) 13330938_10210030421903344_3538977963119053183_n 12871497_1326373280723439_7650174300119374394_n 13310554_249055098795434_2648244740512007335_n

Comments

comments

NO COMMENTS