កម្ពុជា ត្រៀមនាំចេញទឹកញ ជា​លើក​ដំបូង​ទៅ​ទីផ្សា​រ​អន្ត​រ​ជាតិ

កម្ពុជា ត្រៀមនាំចេញទឹកញ ជា​លើក​ដំបូង​ទៅ​ទីផ្សា​រ​អន្ត​រ​ជាតិ

905
0
SHARE

ជា​លើកទីមួយ​ហើយ​សម្រាប់​កម្ពុជា ក្នុងការ​នាំចេញ​ប្រភេទ​ទឹក​ញ ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​រាល់ដង​មានតែ​ការនាំ​ចូលមក​លក់​ក្នុងស្រុក​ប៉ុណ្ណោះ។ ទឹក​ញ ដែល​កម្ពុជា គ្រោង​នាំចេញ​ទៅនេះ​មានឈ្មោះ​ថា​ខេ​ម(Kem) ដែល​វា​ជាការ​រួមបញ្ចូល​គ្នា​នៃ​សារធាតុ​រុក្ខជាតិ​សម្បូរ​ទៅដោយ​ប្រូ​បាយ​អូ​តិច​ធម្មជាតិ​មានជីវិត​ជាង 50 ប្រភេទ​មាន​ប្រយោជន៍​ចំពោះ​សុខភាព មាន​ប្រភព​ដើមពី​ខេត្តកំពត។

លោក ហៃ លី​អ៊ាង ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​អគ្គនាយក​នៃ​សហគ្រាស​ផលិត​ឱសថ PPM និង​ក្រុមហ៊ុន ខន​ហ្វី​រេល​បានឱ្យដឹងថា រយៈពេល 7 ឆ្នាំ​ហើយ ដែល​ខេ​ម ត្រូវបានធ្វើ​ការសិក្សារ​ស្រាវជ្រាវ បន្ទាប់ពី​រុក្ខជាតិ​ម៉ូ​រី​ន​ដា​ស៊ី​ទ្រី​ហ្វូ​លី​យ៉ា(ផ្លែ​ញ) ត្រូវបាន​គេ​ប្រើប្រាស់​ជាច្រើន​សតវត្ស​មក ហើយ​ត្រូវបាន​សៀវភៅ​ហ្វា​ម៉ា​កូ​ប៉េ​ឥណ្ឌា​កត់ត្រា​ទុកជា​រុក្ខជាតិ​មាន​ប្រយោជន៍។ ទឹក​ដែល​ចម្រាញ់​ចេញពី​ផ្លៃ​របស់​វា​ត្រូវបានគេទទួលស្គាល់​យ៉ាង​សុះសាយ​ថា​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​បង្កើន​ច​លន​ភាព​ទូទៅ​និង​ភាពរស់រវើក​សម្រួលកា​រ​សម្រាន្ត​និង​ធ្វើអោយ​អារម្មណ៍​ស្រស់​ថា្ល។ វា​ក៏​ចូលរួម​ផងដែរ​ក្នុងការ​ប្រឆាំងនឹង​ភាព​ចាស់​របស់​កោសិកា ការឈឺចាប់​និង​ការ​រលាក។

IMG_9976

លោក ហៃ លី​អ៊ាង​ថា៖«ខ្ញុំ​បានធ្វើ​ការសិក្សា និង​ធ្វើការ​ពិសោធន៍​ពី​វា​យូរហើយ។ សម្រាប់​ថ្ងៃនេះ ជា​លទ្ធផល​សម្រេច​ដែល​យើង​ទទួលបាន ក្នុង​ការបម្រើ​សេចក្ដី​ត្រូវ​របស់​អ្នកប្រើប្រាស់ ទាំង​កម្ពុជា និង​ពិភពលោក។ មាន 20 ប្រទេស​ដែល​យើង​ត្រៀម​វាយលុក ដោយ​បារាំ ជាទី​ផ្សារ​ដំបូង​គេ»

លោក ដូ​មី​និ​ច នាយក​ទីផ្សារ​អន្តរជាតិ នៃ​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល បាន​ពន្យល់ថា“ការព្យាបាល​ដោយ​ខេ​ម​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ចាំបាច់​សម្រាប់​សំយោគ សេ​រ៉ូ​តូ​នី​ន​ក្នុង​ខ្លួន​យ៉ាងតិចណាស់ 10 ថ្ងៃ​ក្នុង​មួយខែ​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​សម្រួលការ​សម្រាន្ត​និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ។ ខេ​ម​ក៏​ជួយ​ជម្រុញអោយមាន​ការផលិត​ឡាំផូស៊ីត​តេ​ផងដែរ​ដែល​អាច​ប្រឆាំងនឹង​ភាព​ចាស់​របស់​កោសិកា។មានន័យថា​ខេ​ម​អាច​ប្រឆាំងនឹង​ការឈឺចាប់​ព្រមទាំង​ចូលរួម​ក្នុងការ​រក្សា​តុល្យការ​មីក្រូ​ហ្លរ​របស់​ពោះវៀន។

01

ការសិក្សារ​គ្លីនិក​លើកដំបូង​នៅ​មន្ទីរពេទ្យ​លើ​អ្នកជំងឺ​ចំនួន 57 នាក់​ដែលមាន​ប្រព័ន្ធ​រាងកាយ​ចុះខ្សោយ មាន​អាយុ​ពី 21 ដល់ 69 ឆ្នាំ​ដែលមាន​ការឈឺចាប់​ដោយសារ​ការ​រលាក មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ អាលែកហ្ស៊ី​និង​ពិបាក​សម្រាន្ត​បានបង្ហាញ​ថា​ខេ​ម​មាន​ប្រសិទ្ធភាព​លើ​រោគសញ្ញា​នោះ​តាំងពី​ប្រើ​បាន 7 ថ្ងៃ​ហើយ​ប្រសិទ្ធភាព​នេះ​នៅតែ​បន្ត​និង​ស្តែងចេញ​ខ្លាំង​បំផុត​ចាប់ពី​ពេល​ប្រើ​បាន​រយៈពេល 1 ខែ។ តាមរយៈ​លទ្ធផល​នេះ​បញ្ជាក់បាន​ថា​ការប្រើប្រាស់​ខេ​ម​ជាប្រចាំ​ពិតជា​បាន​ចូលរួម​ក្នុងការ​សម្រាល​រោគសញ្ញា​មួយចំនួន​ទាក់ទង​នឹង​ជំងឺ​ធ្ងន់ធ្ងរ​របស់​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ព្រមទាំង​ជួយ​បង្កើន​គុណភាព​ជីវិត​របស់​អ្នកជំងឺ​ទៀតផង។

IMG_9999

លោក ដូ​មី​និ​ច បានបញ្ជាក់​បន្ថែមថា៖«ការសិក្សារ​នេះ​នៅ​កំពុង​បន្ត​ដំណើរការ​ដើម្បី​វាយតម្លៃ​លើ​ការបង្កើន​គុណភាព​ជីវិត​រយៈពេល​យូរ​សម្រាប់​អ្នកជំងឺ​ដែល​បាន​ប្រើ​ខេ​ម​ជាប្រចាំ»

ការ​អាច​នាំចេញ​បាន ដោយហេតុថា​ផលិត​ខេ​ម​ត្រូវ​ទទួលស្គាល់​ដោយ​ស្ថាប័ន​វាយតម្លៃ​ផលិតផល​សរីរាង្គ​អន្តរជាតិ Ecocert International SA ថា​ជា​ផលិតផល​ជីវសាស្ត្រ​ធម្មជាតិ​ផលិត​ចេញពី​ធនធាន​ដ៏​សម្បូរបែប​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា៕

 

Comments

comments

NO COMMENTS