កម្ពុជា​នាំចូល​យន្តហោះ(drone)ខ្នាតតូច​សម្រាប់​បំរើសេវា​កម្ម​លើ​វិស័យ​កម្ម

កម្ពុជា​នាំចូល​យន្តហោះ(drone)ខ្នាតតូច​សម្រាប់​បំរើសេវា​កម្ម​លើ​វិស័យ​កម្ម

6168
0
SHARE

ដោយ​សង្កេតឃើញ​សក្តានុពល​ផ្នែក​វ័យ​ក​សិ​ម្ម​នៅ​កម្ពុជា កូន​ខ្មែរ​មួយរូប បាន​នាំចូល​យន្ត​ដោះ​ខ្នាតតូច​ដែល​គេ​ហៅថា(Drone) បច្ចេកវិទ្យា​ថ្មី​មក​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​សេវាកម្ម​ក្នុងការ​ពិនិត្យ​ដំណាំ​កសិកម្ម​ផ្សេង ក្នុងនោះ​វា​មាន​សមត្ថភាព​អាច​ពិនិត្យ​សណ្ឋាន​ដី ពិនិត្យ​ជំងឺ​ដំណាំ​និង​មាន​សមត្ថភាព​អាច​រាប់​កូនឈើរ​ឬ​ដំណាំ​បាន​ទៀតផង។

លោក ឈឹម វីរៈ ប្រធាន​ផ្នែក​ទីផ្សារ​និង​លក់​របស់​ក្រុមហ៊ុន​SMWaypoint បានផ្តល់​បទ​សម្ភាស​ន៏​ថា​ដោយសារ​មើលឃើញ​សក្តានុពល ពី​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាព​រីកចំរើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ ក្រុមហ៊ុន​SMwaypoint បាន​នាំចូល​យន្តហោះ​ខ្នាតតូច៣ប្រភេទ សម្រាប់​ពិនិត្យ​ដំណាំ​កសិកម្ម​ផ្សេង ពិសេស​ផ្តោត​លើដី​កសិដ្ឋានធំៗ ដែល​មិនអាច​ប្រើ​កម្លាំង​ពលកម្ម​មនុស្ស​បាន​គ្រប់គ្រាន់ ដូចជា ចំការ​អំពៅ ចំការ​ដំបូង​មី ម្រេច ដូងប្រេង កៅ​ស៊ី ស្រូវ និង​មាន​សមត្ថភាព​រាប់​ដើមឈើ​បាន​ទៀតផង ។

IMG_0121

យន្តហោះ​ទាំងបី​ប្រភេទ​នេះ​រួមមាន ១.ម៉ាក​EV មាន​សមត្ថភាព​អាច​ហោះ​ម្តង​ចំនួន ពី២០ទៅ៣០នាទី ហើយ​ហើយ​មាន​សមត្ថភាព​អាច​ពិនិត្យ​ផ្ទៃដី​បាន​ចំនួន២០០០ហិកតា។ ប្រភេទ​ទី២.គឺ​ម៉ាក Bramar មាន​សមត្ថភាព​ហោះ​ដើម្បី​ពិនិត្យ​ផ្ទៃដី​បាន២០០០ទៅ៨០០០ហិកតា ក្នុង​មួយថ្ងៃ និង​ទី៣.ម៉ាក Insight Robotics (A3) មាន​សមត្ថភាព​អាច​ពិនិត្យ​ផ្ទៃដី​ទំ​ហុំ រហូតដល់២០០.០០០ហិកតា។   សម្រាប់​ផ្ទៃដី​ពិនិត្យ​ចាប់ពី​ទំ​ហុំ៥០០ហិកតា ទៅដល់៤០០០ហិកតា តម្លៃ៥.៥ដុល្លារ​ក្នុង១ហិកតា សម្រាប់​ផ្ទ​ដៃ​ចាប់ពី៤០០០ហិកតា​ទៅដល់៨០០០ហិកតា តម្លៃ៤ដុល្លារ​ក្នុង១ហិកតា។ តួយ៉ាង​ដូចជា​ចំការ​អំពៅ​នៅ​ខេត្តកោះកុង ឬ​ចំការ​ដូងប្រេង​របស់​ឧកញ៉ា ម៉ុង ឬ​ទ្ឋី ដែលមាន​ច្រើន​ពាន់​ហិកតា​នោះ គឺ​ជូ​ប​ការលំបាក​ក្នុង​ការប្រើ​កម្លាំង​ពលកម្ម ពិសេស​ជូ​ប​ការលំបាក ក្នុងការ​ពិនិត្យ​ជំងឺ​ដំណាំ​និង​សណ្ឋាន​ដី​ទៀតផង ខណៈ​ក្រុមហ៊ុន​កសិកម្ម​ដែល​ធំជាងគេ​បង្អស់ មួយ​នេះ​មាន​ផ្ទៃដី​ដាំ​ដំណាំ​កសិកម្ម​ធំ​ល្វឹងល្វើយ​ច្រើន​ពាន់​ហិកតា។1723866_542357935930547_2188116181740907281_n

យន្តហោះ​ទាំងបី​ប្រភេទ​នេះ វា​មាន​សមត្ថភាព​អាច​ពិនិត្យ​ផ្ទៃដី​ដាំ​ដំណាំ​កសិកម្ម ទី១ប្រភេទ​ជំងឺ​ដំណាំ​កសិកម្ម ទី២.ពិនិត្យ​ទៅលើ​សណ្ឋាន​ដី​តើ​នៅក្រោម​ដី​មានទឹក​ឬ​គ្មាន​ទឹក ដើម្បី​យើង ដាំ​ដំណាំ​ឲ្យ​ត្រូវ​ទៅនឹង​សណ្ឋាន​ដី អាច​ឲ្យ​យើង​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មិនមាន​ភាព​ប្រថុយប្រថាន។ និង​ទី៣.វា​អាចមាន​សមត្ថភាព​រាប់​ដើមឈើ​នៅក្នុង​ព្រៃ ឬ​ដើមកា​ស្យា​ដែល​យើង​ដាំ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​ដើមឈើ​យើង​នៅ​គ្រប់​ចំនួន​ឬទេ។ យន្តហោះ​នេះ​គឺជា​បច្ចេកវិទ្យា ចុងក្រោយ​របស់​អ៊ឺរ៉ុប ដែលមាន​បំពាក់​កា​ម៉េ​រា​សុ​វត្ថុ​ភាព សម្រាប់​បំរើ​វិស័យ​ក​សិ​ម្ម។

វា​បំពាក់​ជាមួយ​ដោយ​កាមេរ៉ា​3D ដែលមាន​សមត្ថភាព​ថ​ត​បាន​ច្បាស់ មិនមាន​ភាពស្រពិចស្រពិល​សម្រាប់​យកមក​ធ្វើការ​វិភាគ។ នៅពេល​យន្តហោះ កំពុងដំណើរការ​ហោះ​កាត់​លើ​ចំការ​ដំណាំផ្សេងៗ ក្នុង​មួយ​វិនាទី​គឺ​វា​ថត​បាន​ម្តង ហោះ​គ្រប់ផ្នែក​ទាំងអស់​នៅលើ​ដំណាំ ដែល​គ្រប់គ្រង​និង​បញ្ជា​ដោយ​ប្រព​ន្ឋ​កំ​ព្យូ​ទ័​រ ហើយ​នៅពេលដែល​វា​ផ្តល់​ទិន្នន័យ​របស់​វា និង​មាន​ចេញ​ពណ៌ផ្សេងៗនៅលើ​រូបថត ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ប្រភេទ​ជំងឺ របស់​ដំណាំ​ក​សិ​ម្ម។ តួយ៉ាង​បើសិនជា​ពិនិត្យឃើញ​ពណ៌​បៃតង នោះ​បង្ហាញថា​ដំណាំ​លូតលាស់​បានល្អ តែបើ​ពិនិត្យ​ទៅ​ឃើញ​ពណ៌​ក្រហម បង្ហាញថា​មានទឹក​ច្រើន​នៅក្រោម ហើយ​បើ​ដំណាំ​មាន​ពណ៌​លឿង គឺ​បង្ហាញថា​ដំណាំ​កំពុងមាន​សត្វល្អិត​ចង្រៃ​មក​យាយី។

ជា​ឧ​ទា​ហរ​ណ៏​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ​និង មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​គេ​យក​វា​ទៅ​ហោះ​នេះ​ថត​ដើមឈើ​ជា​រៀងរាល់ខែ ដើម្បី​ឲ្យ ដឹង​ច្បាស់​ថា តើ​វា​មានការ​បាត់បង់​ដើមឈើរ​ឬ​យ៉ាងណា? យ៉ាងណាក៏ដោយ យន្តហោះ​ដ្រូ​ន​នេះ​ភាគច្រើន​ផ្តោត ទៅលើ​កសិដ្ឋានធំៗ ដែល​គេ​មិនអាច​ប្រើ​កម្លាំង​ពលរដ្ឋ​កម្ម​មនុ​ស្សបាន​ដូច ដែលមាន​ទំ​ហុំ​រាប់ រយ​រាប់ពាន់​ដល់​រាប់ម៉ឺន​ហិកតា៕

Comments

comments

NO COMMENTS