កម្ពុជា​ចាប់ផ្តើម​រង​បណ្តាសារ​ពី​ធម្មជាតិ​ហើយ

កម្ពុជា​ចាប់ផ្តើម​រង​បណ្តាសារ​ពី​ធម្មជាតិ​ហើយ

1682
0
SHARE

បទវិភាគ៖ ទ្រឹស្តី​ព្រះ​ពុ​ទ្ឋ​មួយ​ឃ្លា​ចែង​ដា «បើ​យើង​មិន​បំផ្លាញ​ធម្មជាតិ ធម្មជាតិ​ក៏​មិន​បំផ្លាញ​យើង​វិញ​ដែរ ហើយ​បើ​យើង​ថែរក្សា​ធម្មជាតិ ធម្មជាតិ​ក៏​ថែរក្សា​យើង​វិញ​ដូចគ្នា» ជា​ធាតុ​សត្យានុម័ត​ដែល​មិនអាច​ប្រកែក​បាន ដោយសារតែ​ព្រៃឈើ​រង​វិនាសកម្ម​ឥតឈប់ឈរ ស្ទើរ​អស់នោះ រលក​កំដៅ​ក៏​កាន់តែ​ក្តៅឡើងៗផងដែរ ដែល​ចូលមក​ដូ​វ​ប្រាំង​នេះ កំដៅ​នៅ​ប្រទេស​កម្ពុជា បាន​ឡើងដល់៤២អង្សា​សេ ដែលជា​កំដៅ​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា​យើង។

ដោយសារ​កំដៅ​ឡើង​ក្តៅ​ដូច្នេះហើយ មិនថាតែ​មនុស្ស​ទេ សូម្បីតែ​សត្វ​ក៏​វា​ពិបាក​ទ្រាំ​ក្នុងការ​រស់នៅ​ផងដែរ តួយ៉ាង​ដូចជា​សត្វ​ដំរី​មួយ​ក្បា​នៅ​តំបន់រ​ម្មណី​យ​ដ្ឋា​ន​អង្គរ បាន​ស្លាប់​ដោយសារ​ការឡើង​កំដៅ​នេះ ចំណែក​សត្វ​ត្រី​ចំនួន៦៥តោន​នៅក្នុង​បឹង​ទន្លេសាប បាន​ងាប់​ស្ទើរ​ដាច់​ពូជ ក្នុង​រយៈពេល​តែ​ពីថ្ងៃ​ប៉ុណ្ណោះ ដោយសារតែ​ទឹកទន្លេ​រាក់ និង​អាកាសធាតុ​ក្តៅ​ខ្លាំង។

13043678_1599052523745790_2956205053036467107_n

ងាក​មក​មើល​ជីវភាព​រស់នៅ​របស់​ម​នុស្ស​វិញ ប្រជាពលរដ្ឋ​ជួប​ការលំបាក ក្នុងការ​រស់នៅ​បំពេញការងារផ្សេងៗ ពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ភាគ​នារ​តី​មួយចំនួន ដូចជា​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប​ជាដើម ពួកគាត់​ជួប​ង្វះ​ខាត​ទឹក​ប្រើប្រាស់​ដោយសារតែ​ការរីក​ហួត​ទឹក ក្នុង​ស្ទឹង បឹង ត្រពាំង​ជាដើម។ ចំណែក​ពលរដ្ឋ​ខ្លះទៀត រង​កំដៅ ព្យុះ ភ្លៀង រន្ទះ ខ្យល់​កន្ត្រាក់ បង្ករ​រង​វិនាសកម្ម​បាត់បង់​ផ្ទះសម្បែង​រាប់រយ​ខ្នង រក​ជម្រក​នៅ​មិនមាន។

ពីមុនមក​ប្រជាជន​ខ្មែរ ដូចជា​មិនសូវ​បាន​ស្គាល់​ខ្យល់​កន្ត្រាក់​នេះ​ទេ ប៉ុន្តែ​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ស្រប​ពេលដែល​ព្រៃ​រង​ការកាប់​ផ្លាញ​នេះ ស្រាប់តែ​កំដៅ​ចេះតែ​ក្តៅ​ឡើង ចំណែក​ខ្យល់​កន្ត្រាក់​ក៏​កើ​មាន​ជា​ហូរហែរ​ផងដែរ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា ខ្យល់​កន្ត្រាក់​កើតឡើង​ដោយសារតែ​អស់​ព្រៃឈើ​មែន​ទេ?

ចំលើយ​ខ្លះ​ត្រូវបាន​គេ​បកស្រាយ​ថា ពិតមែន​ហើយ បើសិន​ជាមាន​ព្រៃឈើ​ជា​របាំង​ដូច​កាល​សម័យមុន គឺ​គ្មាន​ខ្យល់​កន្ត្រាក់​មិន​បោកបក់​មកលើ​ផ្ទះ​ពលរដ្ឋ​នោះទេ គឺមាន​ព្រៃឈើ​ជា​របាំង​ការពារ​យ៉ាង​មាំ​ពី​ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់​ទាំងឡាយ ហើយ​ដោយសារតែ​អស់​ព្រៃឈើ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ខ្យល់​កន្ត្រាក់ ខ្យល់ព្យុះ អាច​បក់បោក​មកលើ​ផ្ទះ​ពលរដ្ឋ​បង្ករ​ឲ្យ​រលំ ពេលខ្លះ​រាប់រយ​ខ្នង​ត្រឹម​តែមួយ​ប៉ព្រិចភ្នែក។

index.jpg11

បើ​យើង​និយាយ​តែមួយ​ជ្រុង «តើ​កម្ពុជា​ពិតជា​រង​បណ្តាសារ ពី​ការកាប់បំផ្លាញ​ធនធានធម្មជាតិ​មែន​ទេ?» ចំលើយ​ភាគច្រើន​ពិតជា​ឆ្លើយ​ដូច្នេះ ប៉ុន្តែ​យ៉ាងណាមិញ​កម្ពុជា​រង​បណ្តា​នេះ តិចជាង​ប្រទេស​មួយចំនួន​នៅឡើយ​នៅ​អាស៊ី ដូចជា​ព្យុះ​ស៊ូណាមិ​ន​ប្រទេស​ជប៉ុន និង​ថៃ កាលពីពេល​កន្លងទៅនេះ គឺ​បាន​បំផ្លាញ​ជីវិត​មនុស្ស​សត្វ និង​ទ្រព្យសម្បត្តិ​រដ្ឋ​យ៉ាងច្រើន​មហិមា ចំណែក​នៅ​ប្រទេស​ឥណ្ឌា​ដោយសារ​រលក​កំដៅ បាន​បង្ករ​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន រយ​នាក់​អស់​រយៈពេល២ឆ្នាំ​ជា​បន្តបន្ទាប់ នៅ​រយៈពេល២ឆ្នាំ​ចុង​ក្រោយនេះ តើ​នេះ​បណ្តាលមកពី​ការបំផ្លាញ​ធនធានធម្មជាតិ​ដែរ​ទេ។

ជាការ​ពិត​បើ​និយាយ​ពី​ប្រទេស​ជប៉ុន ក៏​ត្រូវគេ​មើលឃើញថា ការកើតមាន​ព្យុះ​ស៊ូណាមិ ក៏​ដោយសារ​ការអភិវឌ្ឍ​ន៏ រុករក​រ៉ែ​ជីកដី​បូម​ខ្សាច់​ចេញពី​សមុទ្រ​ទន្លេ យកមក​សាងសង់​សំណង់ផ្សេង។ ការ​បូម​ខ្សាច់យូរៗទៅ​វា​ធ្វើ​ឲ្យ​មានការ​បាក់ស្រុត ការបង្កើត​នាវាមុជទឹក​បង្ករ​ឲ្យ​សត្វ​រស់នៅក្នុង​ទឹក​ក្តៅក្រហាយ នាវាមុជទឹក​រំខាន​ធម្មជាតិ រហូតដល់​កើតមាន​ព្យុះធំៗកើតឡើង​ផងដែរ។ កន្លងមក​អ្នក​បណ្តាញ​អ្នក​អរិ​រក្ស​ព្រៃឈើ ក៏ដូចជា​អ្នក​បរិស្ថាន​អន្តរជាតិ​ជាច្រើន បាន​បញ្ចេញ​សារ​មួយ​ដោយ​លើក​ឡើងជា​ភាសា​អង់គ្លេស​ថា «Stop Cooking The World» ដែល​មានន័យថា «ឈប់​ដុត​កំដៅ​ផែនដី​ទៅ» បើ​នៅតែ​ដូច្នេះ​ទៀត​ផែនដី​និង​ធនធានធម្មជាតិ​នោះ​នឹង​បំផ្លាញ​យើង​មិន​ខាន។

maxresdefault

យើង​មិនមែន​មើល​ឃើញតែ​ចំណុច​អវិជ្ជមាន​នោះទេ តែ​ធាតុ​សត្យានុម័ត បានបង្ហាញ​ឲ្យ​មនុស្ស​បានដឹងគ្រប់ៗគ្នា​ទៅហើយ ការកាប់បំផ្លាញ​ព្រៃឈើ​នេះ ពិតជា​ចលករ​ដ៏​សំខាន់ ដែល​រុញ​កំដៅ​ផែនដី​ឲ្យ​កាន់តែ​ក្តៅឡើងៗនេះ។ ដោយ​បារ​ម្ម​ណ៏​ពី​បញ្ហា​នេះ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គ្រោង​រៀបចំ​តំបន់​ព្រៃឈើរ​មួយចំនួន​ដូចជា តំបន់​ព្រៃ​ឡង់ តំបន់​ព្រៃ​ក្រវ៉ា​ញ​ខាងត្បូង តំបន់​ព្រៃ​រកា ព្រៃ​សៀម​ប៉ាង​ខាងលិច និង​ព្រៃ​វ៉ឺ​ន​សៃ ​ទុកជា​តំបន់​អភិរក្ស បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​យ៉ាងណា​នោះ​តំបន់​ព្រៃឈើ នេះ​ហាក់ដូចជា​យឺត​ពេល​បន្តិច​ទៅហើយ។

គួរ​បញ្ជាក់ថា ព្រៃ​ឡង់​កម្ពុ​ជាមាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ទន្លេមេគង្គ ចំ​ភាគ​កណ្ដាល​នៃ​ប្រទេស ហើយ​លាតសន្ធឹង​លើ​ផ្ទៃដី​ខេត្ដ៤ គឺ​ក្រចេះ, កំពង់ធំ, ស្ទឹងត្រែង និង​ព្រះវិហារ ហើយ​ប្រជា​សហគមន៍​ជាង២សែន៥ម៉ឺន​នាក់ រស់នៅ​ក្នុងភូមិ​ប្រមាណ៣៤០ជុំវិញ​តំបន់​ព្រៃ​ឡង់​ពឹង​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ផល និង​អនុផល​ពី​ព្រៃ​នេះ សម្រាប់​ការចិញ្ចឹម​ជីវិត។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​និយាយថា សំណើ​របស់​រដ្ឋបាល​ព្រៃឈើ​ក្នុងការ​ដាក់បញ្ចូល​ព្រៃ​ឡង់ ដែលជា​ព្រៃ​ចុងក្រោយ​ឲ្យ​ជា​តំបន់​ការពារ ត្រូវបាន​កាត់បន្ថយ​ជាង២០ភាគរយ​ដោយ​សល់​ត្រឹមតែ៤៨០.០០០ហិកតា​ប៉ុណ្ណោះ។

ក្នុងពេល​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ខែ​មុន​រដ្ឋបាល​ព្រៃឈើ​ និង​អ្នកភូមិ​បាន​ពិភាក្សាគ្នា​សុំ​រក្សាទុក​ព្រៃឡង់ ​ទំហំ ៦១៥.០០០ហិកតា ជា​តំបន់​ការពារ​ក៏ប៉ុន្តែ​កាល​ថ្មី គេ​បាន​កាត់​តំបន់​ព្រៃ​ឡង់​មក​នៅត្រឹមតែ​ចំនួន ៤៨៤.៨៧២ហិកតា​ប៉ុណ្ណោះ ដើម្បី​ដាក់​ជា​តំបន់​ការពារ ដែល​ស្ថិត​នៅជាប់​ខេត្តក្រចេះ កំពង់ធំ​ព្រះវិហារ និង​ស្ទឹងត្រែង។

cleared_area9603

អ្នកឃ្លាំមើល​និយាយថា ចំណាត់​ការដាក់​ព្រៃឈើ​ជា​តំបន់​អភិរក្ស​នេះ វា​ស្ទើរតែ​ហួសពេល​ទៅហើយ ប៉ុន្តែ​មាន​ចំណាត់ការ​ពេលនេះ​ប្រសើរ​ជាង​មិនមាន​ចំណាត់ការ បើសិនជា​មិនមាន​ចំណាត់ការ​ទេវា​ពិតជា​ត្រូវ​បំផ្លាញ​មិនមាន​សេសសល់​អ្វី​នោះឡើយ សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់ក្រោយៗទៀត​បានឃើញ។ ហើយ​ដើម្បី​ការពារ​ពី​គ្រោះរាំងស្ងួត គ្រោះ​ខ្យល់ព្យុះ ផ្សេងៗមានតែ​រួមគ្នា​បញ្ឈប់​ការកាប់​ឈើ និង​ដាំ​ដើមឈើរ សង​ធម្មជាតិ​វិញ​ទៅ​ទើប​ធម្មជាតិ​ជួយ​ឲ្យ​យើង​រស់​នៅបាន​សុខដុម​រម្យ​នា​វិញ៕

Comments

comments

NO COMMENTS